เว็บหวยออนไลน์

វគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ដល់មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុក /ឃុំ និងអង្គការដៃគូ

ចែលរំលែក
photo 2024 01 12 06 47 34 2

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត-សុក្រ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តត្បូងឃ្មុំ ក្រុមការងាររបស់នាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមវគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ដល់មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុក /ឃុំ និងអង្គការដៃគូ សរុបចំនួន៣៤ រូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់ភាគីពាក់ព័ន្ធមានជំនាញក្នុងការផ្ទៀងផ្ទាត់ភូមិ ឃុំ និង ស្រុក ដែលសហគមន៍បានបញ្ចប់បន្ទោបង់ពាសវាលពាសកាល។

ជាលទ្ធផល៖
១. អ្នកចូលរួមទាំងអស់បានយល់ដឹងអំពីសូចនាករ ភូមិ ឃុំ ស្រុក ODFគ្រប់លំដាប់ថ្នាក់
២. អ្នកចូលរួមបានយល់ដឹងពីវិធីសាស្រ្តក្នុងការផ្ទៀងផ្ទាត់ ភូមិ ឃុំ ស្រុក និងខេត្ត ODF
៣. អ្នកចូលរួមមានផែនការបណ្តុះបណ្តាលបន្តដល់ ឃុំ ស្រុក គោលដៅផ្សេងៗទៀត៕

photo 2024 01 12 06 47 33photo 2024 01 12 06 47 34 2photo 2024 01 12 06 47 34 3photo 2024 01 12 06 47 34photo 2024 01 12 06 47 35

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522