លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចុះពិនិត្យការដ្ឋានជួសជុលផ្លូវលក្ខណៈថែទាំប្រចាំចំនួន០១ខ្សែ ប្រវែង១៥ ៥០០ម៉ែត្រ

Share
photo 2024 08 15 14 36 23 2

ខេត្តរតនគិរី÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក.ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤  លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យការដ្ឋានជួសជុលផ្លូវលក្ខណៈថែទាំប្រចាំចំនួន០១ខ្សែ ប្រវែង១៥ ៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅចាប់ពីផ្លូវជាតិលេខ៧៨ ភូមិទុស ឃុំតាអង ចូលទៅកាន់ភូមិតឺន ភូមិកាំបាក់ ឃុំតឺន ឆ្ពោះទៅកាន់ ភូមិឡាអ៊ីន ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានការចូលរួមពី លោកអនុប្រធានមន្ទីរទទួលបន្ទុក លោកប្រធានការិយាល័យផ្លូវជនបទ លោកមេឃុំ និងសមាជិកឃុំតាអង ស្រុកកូនមុំ ។ គួរបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះស្ថិតក្នុងផែនការសកម្មភាពការឆ្នាំ២០២៤ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងមានវឌ្ឍនភាពសម្រេចបាន៨៥%។

photo 2024 08 15 14 36 23 2 photo 2024 08 15 14 36 23 3 photo 2024 08 15 14 36 23 photo 2024 08 15 14 36 24 2 photo 2024 08 15 14 36 24

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង