លោក អឿន ធារិទ្ធ បានដឹកនាំក្រុមការងារបច្ចេកទេសចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” ចំនួន ៣ភូមិ
- ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពង់ធំ ៖ នៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក តាន់វាសនា ប្រធានស្ដីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានដឹកនាំក្រុមការងារបច្ចេកទេសចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” ចំនួន ៣ភូមិ រួមមាន ភូមិស្រែ និងភូមិអូរក្រូច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ដោយការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះក៏មានការអញ្ជើញចូលរួមផងដែរពីក្រុមការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ក្រុមប្រឹក្សាឃុំគោលដៅទាំង២ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ទាំង ៣ភូមិ។
គោលបំណងនៃការចុះវាយតម្លៃនេះគឺដើម្បីសិក្សាពីសក្តានុពល ប្រមូលតម្រូវនានា របស់ភូមិ ពិនិត្យទីតាំងភូមិសាស្ត្រ ព្រមទាំងស្ថានភាពនៃការអភិវឌ្ឍក្នុងភូមិផ្ទាល់។ ក្រោយពីបានចុះផ្ទៀងផ្ទាត់នេះរួចមក ក្រុមការងារបានបន្តជួបសម្ភាសន៍ជាមួយ គ.អ.ភ និងអ្នកពាក់ព័ន្ធ ស្វែងយល់ពីប្រភពចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ពិនិត្យពីការដាំដុះ និងការប្រកបរបរផ្សេងៗក្នុងភូមិ។
ជាលទ្ធផលផ្ទៀតផ្ទាត់ និងវាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូទាំង៣ភូមិ នេះរួចមកក្រុមការងានាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានប្រជុំពិនិត្យ និងបូកសរុបលទ្ធផលនៃការចុះវាយតម្លៃ ដើម្បីពិនិត្យ និងឯកភាពលើលទ្ធផលនៃការចុះវាយតម្លៃភូមិគោលដៅទាំង ទាំង៣ភូមិ។
