เว็บหวยออนไลน์

លោក អឿន ធារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារគម្រោង “ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ជាមួយតំណាង KOICA ប្រចាំកម្ពុជា

ចែលរំលែក
photo 2025 05 16 14 55 34

រាជធានីភ្នំពេញ៖នាថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥  លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក Shin Yonghwa នាយករងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ( KOICA) ប្រចាំកម្ពុជា ដែលជាសហប្រធានអង្គភាពអនុវត្តគម្រោង បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងទិសដៅបន្តរបស់គម្រោង “ការកសាងភូមិសន្តិភាព តាមរយ:ការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ដោយមានការអញ្ជើញចូលរួមពី ក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង (PMC) និងមន្ត្រីសម្របសម្រួលគម្រោង។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាអំពី៖

1.វឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ភូមិ

2.ការរៀបចំពិធីសម្ពោធ និងដាក់ឱ្យដំណើរការប្រើប្រាស់នូវសមិទ្ធផលនានា នៃគម្រោង

3.ការៀបចំកិច្ចប្រជុំប្រចាំខែរវាងក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង និងមន្ត្រីសម្របសម្រួលគម្រោងនៃមន្ទីរអភិវឌ្ឍនជនបទខេត្តគោលដៅ

4.ការពិភាក្សាពីគោលការណ៍ជ្រើសរើស ក្រុមហ៊ុនទទួលការ(Firm)សម្រាប់សហការចុះសិក្សា និងស្រង់ទិន្នន័យ “ភូមិគំរូគន្លឹះ”

5.ការចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង

photo 2025 05 16 14 55 34 photo 2025 05 16 14 55 35 2 photo 2025 05 16 14 55 35 3 photo 2025 05 16 14 55 35 photo 2025 05 16 14 55 36 photo 2025 05 16 14 55 37 photo 2025 05 16 14 55 39 2 photo 2025 05 16 14 55 39 3 photo 2025 05 16 14 55 39

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522