លោក អឿន ធារិទ្ធ ចូលរួមអមដំណើរជាមួយបានចុះសិក្សាពិនិត្យសហគមន៍កសិកម្មទនើបស្រូវនាងអំ ជាមួយក្រុមការងារអន្តរក្រសួង

Share
photo 2024 11 07 17 31 07

ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ និងជាសហប្រធានក្រុមការងារអន្តរក្រសួងចូលរួមអមដំណើរជាមួយ ឯកឧត្តម ហ៊ាន វណ្ណហ៊ន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក តាំង សុផាត អង្គនាយករង តំណាង ឯកឧត្តម  អាន ពេជ្រ ហត្តដា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានចុះសិក្សាពិនិត្យសហគមន៍កសិកម្មទនើបស្រូវនាងអំ ស្ថិតក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដោយការចូលរួមពីក្រុមការងារអន្តរក្រសួងទាំង៣ មន្ទីរក្នុងខេត្តពាក់ព៏ន្ធ អាជ្ញាធរពាក់ព័ន្ធថ្នាក់ស្រុក ឃុំ និងសមាជិកសមាជិកាសហគមន៍។

 

ក្នុងការចុះសិក្សាពិនិត្យសហគមន៍ គឺដើម្បីស្វែងយល់ពីសក្តានុពល តម្រូវការអភិវឌ្ឍនានា និងប្រមូលទិន្នន័យបន្ថែមសម្រាប់ការអនុវត្តអន្តរាគមន៍ត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ដើម្បីការអភិវឌ្ឍរួមគ្នាប្រកបដោយនិរន្តភាព។

 

ក្រុមការងារអន្តរក្រសួង បានជួបប្រជុំជាមួយជាមួយសមាជិកសមាជិកាក្នុងអង្គប្រជុំ  និងចុះពិនិត្យពីស្ថានភាពស្រូវនាងអំ ហេដ្ឋារចនាសម្ព័ន្ធ និងប្រភពទឹក ដើម្បីស្វែងរកសក្តានុពល បញ្ហាប្រឈម ដំណោះស្រាយ និងតម្រូវការអភិវឌ្ឍនានា សម្រាប់គាំទ្រដល់ការអភិវឌ្ឍរួមគ្នារវាងក្រសួងទាំង៣ គួរបញ្ជាក់ផងដែរថា តំបន់នេះមានសក្តានុពលលើវិស័យកសិកម្មដែលមានផ្ទៃដីធំ ជាពិសេសការធ្វើស្រូវនាងអំដែលមានទីផ្សារ និងតម្លៃល្អ ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនៅមានភាពខ្វះខាតនៅឡើយ ដូចជាផ្លូវពិបាកធ្វើដំណើរ ខ្វះខាតប្រភពទឹកក្នុងការធ្វើកសិកម្ម និងប្រើប្រាស់។

 

ឆ្លៀតក្នុងឱកាសនោះ លោក អឿន ធារិទ្ធ ក៏បានណែនាំបន្ថែមដល់ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប គួរពិភាក្សាបន្ថែមជាមួយអាជ្ញាធរពាក់ព័ន្ធស្រុក ឃុំ ក្នុងការសិក្សាលម្អិតលើការស្ថាបនាផ្លូវតភ្ជាប់ដឹកកសិផលដែលជាសសៃឈាម និងអាទិភាពសំខាន់សម្រាប់គាំទ្រដល់ការអភិវឌ្ឍត្រី-វិស័យ។

photo 2024 11 07 17 31 07 photo 2024 11 07 17 31 09 2 photo 2024 11 07 17 31 09 photo 2024 11 07 17 31 10 photo 2024 11 07 17 31 11 2 photo 2024 11 07 17 31 11 photo 2024 11 07 17 31 13 photo 2024 11 07 17 31 14 2 photo 2024 11 07 17 31 14 photo 2024 11 07 17 31 15 photo 2024 11 07 17 31 08

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង