เว็บหวยออนไลน์

លោក ហ៊ុន ប៊ុនរ៉ា ប្រធានមជ្ឍមណ្ឌលអភិវឌ្ឍន៍កម្ពុជា-កូរ៉េ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីអំពីគំនូសប្លង់សាងសង់បន្ទប់សិក្សានៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា-កូរ៉េ និងកិច្ចពិភាក្សាលើការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2025 03 07 17 19 37

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ប៊ុនរ៉ា ប្រធានមជ្ឍមណ្ឌលអភិវឌ្ឍន៍កម្ពុជា-កូរ៉េ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីអំពីគំនូសប្លង់សាងសង់បន្ទប់សិក្សានៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា-កូរ៉េ និងកិច្ចពិភាក្សាលើការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ នៅបន្ទប់ប្រជុំ ៤០៦ ជាន់ទី៤ នៃទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។

 

កិច្ចប្រជុំនេះ បានធ្វើឡើងជា ពីរដំណាក់កាលដោយដំណាក់កាលទី១ ពិភាក្សាលើគំនូសប្លង់គោលនៃបន្ទប់ថ្នាក់រៀនចំនួន៦បន្ទប់ ដឹកនាំដោយ ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងដំណាក់កាលទី២ ពិភាក្សាលើផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីមជ្ឈមណ្ឌល និងមន្ត្រីក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ដឹកនាំដោយលោក YongHwa SHIN នាយករង KOICA។

 

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍, លោក ហ៊ុន ប៊ុនរ៉ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ, លោក David Dongchul LEE នាយកក្រុមហ៊ុនសាងសង់, លោក សៅ ដូណា អ្នកជំនាញជាន់ខ្ពស់របស់ KOICA, តំណាងអង្គការ Good Neighbors Cambodia និងលោក លោកស្រីជា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និងអ្នកពាក់ព័ន្ធសរុប ១៦រូបផងដែរ។

photo 2025 03 07 17 19 35 photo 2025 03 07 17 19 37 photo 2025 03 07 17 19 39 photo 2025 03 07 17 19 41 photo 2025 03 07 17 19 51

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522