លោក ហ៊ត ប្ញទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋស្រុកសាលាក្រៅ

Share
photo 2024 05 02 16 56 28

ខេត្តប៉ៃលិន ៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ប.ស.២៥៦៧ ថ្ងៃត្រូវនឹងថ្ងៃទី០២ ឧសភា ឆ្នាំ២០២៤ លោក ហ៊ត ប្ញទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក នៃមន្ទីរអភិវឌ្ឍន៍ជនបទ សហការជាមួយរដ្ឋបាលក្រុងប៉ៃលិន បានអញ្ជើញទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅក្រុមភូមិព្រៃសន្ទះក្រុងប៉ៃលិន និងបានអញ្ជើញទៅជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋនៅស្រុកសាលាក្រៅខេត្តប៉ៃលិន ។

ដើម្បីផ្ដល់ទឹកជូនប្រជាពលរដ្ឋបានប្រើប្រាស់បានទាន់ពេលវេលាក្រុមការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទបានជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតទឹកបានចំនួន ១០អណ្ដូង ក្នុងនោះមាននៅក្នុងភូមិអូរពឺតចំនួន ២អណ្តូង ភូមិទួលនិមិត្ត ១អណ្តូង ភូមិទួលល្វា ១អណ្តូង ដែលអណ្ដូងទាំងនេះស្ថិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន និង នៅក្នុងភូមិព្រៃសន្ទះចំនួន ១អណ្តូង ភូមិអូរកន្ធៀងវ៉ា ២អណ្តូង ភូមិភ្នំក្រិញ ១អណ្តូង ភូមិបាយសី ២អណ្តូង ក្នុងភូមិសាស្រ្ដឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិន៕
photo 2024 05 02 16 56 26

photo 2024 05 02 16 56 27

photo 2024 05 02 16 56 28

photo 2024 05 02 16 56 29

photo 2024 05 02 16 56 31

photo 2024 05 02 16 56 32

photo 2024 05 02 16 56 35

photo 2024 05 02 16 56 36

photo 2024 05 02 16 56 37

photo 2024 05 02 16 56 38

photo 2024 05 02 16 56 41

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង