លោក ស្រុិន ពុទ្ធី ដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ (WATSAN)
- ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៩:៥១ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ លោក ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ (WATSAN) ប្រចាំខែមិថុនា ដោយមានអ្នកចូលរួមក្នុងកិច្ចប្រជុំនេះមានចំនួន ៤៧នាក់។
គោលបំណង នៃកិច្ចប្រជុំនេះ គឺផ្ដោតទៅលើចំណុចសំខាន់ៗ រួមមាន (១). បង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពរាជធានីភ្នំពេញ និងខេត្តសៀមរាប (២). បង្ហាញអំពីវឌ្ឍនភាពការងាររបស់អនុក្រុមផ្គត់ផ្គង់ទឹកជនបទ អនុក្រុមអនាម័យជនបទ និងអនុក្រុមអាហារូបត្ថម្ភ និង (៣). ការពិភាក្សា៕
