លោក ស៊្រិន ពុទ្ធី អញ្ជើញចុះត្រួតពិនិត្យមើលអណ្តូងធន់នឹងងការប្រែប្រួលអាកាសធាតុ ៣អណ្ដូង នៅខេត្តស្វាយរៀង
- ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តស្វាយរៀង ៖ នាថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊្រិន ពុទ្ធី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ រួមជាមួយលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងលោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ ព្រមទាំងមន្រ្តីបច្ចេកទេសមន្ទីរ បានអញ្ជើញចុះត្រួតពិនិត្យមើលអណ្តូងធន់ នឹងការប្រែប្រួលអាកាសធាតុ ចំនួន ៣អណ្តូង ដែលស្ថិតនៅក្នុងនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ចំនួន ២អណ្តូង និងភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ចំនួន ១អណ្តូង៕
