លោក សួន សុវន្តារ អញ្ជើញចុះពិនិត្យទីតាំងសាងសង់ស្ថានីយ៍ផលិតទឹកពិសាប៊ីដុងចំណុះ ២០លីត្រ ចំនួន ២ស្ថានីយ៍

Share
photo 2025 02 06 17 15 33

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សួន សុវន្តារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង”ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានចូលរួមជាមួយក្រុមទីប្រឹក្សាបច្ចេកទេសទឹកស្អាត និងអនាម័យរបស់គម្រោង ចុះពិនិត្យទីតាំងសាងសង់ស្ថានីយ៍ផលិតទឹកពិសាប៊ីដុងចំណុះ ២០លីត្រ ចំនួន ២ស្ថានីយ៍ ស្ថិតភូមិចែង ឃុំទ្រាស ១ស្ថានីយ៍ និងភូមិថ្មី  ឃុំស្វាយចេក ១ស្ថានីយ៍ ដោយមានការចូលរួមមានពីក្រុមវិស្វករ និងតំណាងអង្គការហ្គូនេបឺស (អ្នកទទួលម៉ៅការសាងសង់) អាជ្ញាធរឃុំទ្រាស ប្រធានគ.អ.ភ. និងគណៈកម្មការគ្រប់គ្រងស្ថានីយ៍ភូមិចែង ឃុំទ្រាស សរុបចំនួន២៣នាក់ ស្រី៦នាក់ និងភូមិថ្មី ឃុំស្វាយចេក សរុបចំនួន២០នាក់ ស្រី៦នាក់។

photo 2025 02 06 17 15 33 2 photo 2025 02 06 17 15 33 photo 2025 02 06 17 15 34 photo 2025 02 06 17 15 35 photo 2025 02 06 17 15 36 2 photo 2025 02 06 17 15 36 photo 2025 02 06 17 15 37 2 photo 2025 02 06 17 15 37

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង