លោក វ៉ាន់ ថុល ដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
- ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តបាត់ដំបង៖នាថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ វណ្ណអឿន ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ សរុបចំនួន ៣៧នាក់ ។
បន្ទាប់ពីស្ដាប់របាយការណ៍ និងកែសម្រួលចំណុចខ្វះខាតមួយចំនួនលើខ្លឹមសាររួចមក អង្គប្រជុំបានឯកភាពលើរបាយការណ៍ទាំងស្រុង។ ជាទីបញ្ចប់លោកប្រធានមន្ទីរបានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
-ត្រូវមកបំពេញការងារឱ្យបានទៀងទាត់ពេលវេលា និងវត្តមានត្រូវត្រួតពិនិត្យជាប្រចាំ
-មន្រ្តីទាំងអស់ត្រូវទទួលខុសត្រូវលើភារកិច្ចដែលប្រគល់ជូន
-រក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរទាំងក្នងការិយាល័យ និងនៅក្នុងអង្គភាពទាំងមូល
-គ្រប់ការិយាល័យទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើផែនការសកម្មភាព សម្រាប់អនុវត្តខែបន្ត
-ការិយាល័យសុខភាពជនបទ ត្រូវបន្តធ្វើផែនកាជំរុញសកម្មភាពការបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត ដើម្បីឲ្យសម្រេចគោលដៅ នៅក្នុងឆ្នាំ២០២៥។
