លោក លន់ សាយតេង ដឹកនាំកិច្ចប្រជុំចាប់ឆ្នោតជ្រើសរើសក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងស្ថាប័ន ដើម្បីចុះ ពិនិត្យ ផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលODF ក្នុងខេត្តកំពង់ធំ
- ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
Share

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ រួមជា មួយក្រុមការងារជំនាញបច្ចេកទេស បានដឹកនាំកិច្ចប្រជុំចាប់ឆ្នោតជ្រើសរើសក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងស្ថាប័នក្នុងខេត្តកំពង់ធំ ដើម្បីចុះពិនិត្យផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ដោយមានការចូលរួមពីក្រុមការងារ នាយកដ្ឋាន អង្គការដៃគូ បណ្ដាក្រុង ស្រុក ទាំង ៩ និងមន្ទីរពាក់ព័ន្ធនៅសាល ប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ៕
