លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច រៀបចំកិច្ចប្រជុំមួយ ស្ដីពី ការចុះសិក្សាស្រាវជ្រាវ ដើម្បីវាយតម្លៃ កំណត់អត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី របស់ជនជាតិដើមភាគតិច ជាលើកទី២

Share
photo 2024 01 29 12 08 16

ខេត្តមណ្ឌលគិរី៖ ថ្ងៃច័ន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច រៀបចំកិច្ចប្រជុំមួយ ស្ដីពី ការចុះសិក្សាស្រាវជ្រាវ ដើម្បីវាយតម្លៃ កំណត់អត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី របស់ជនជាតិដើមភាគតិច ជាលើកទី២ នៅភូមិមេមុំ(រយ៉លើ) ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ មេភូមិ និងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង ដែលមានចំនួនសរុប ១០០ នាក់ (ស្រី៤៧នាក់)។

ជាលទ្ធផល៖

១.ក្នុងភូមិមេមុំ(រយ៉លើ) មានប្រជាជនសរុប ៩៨គ្រួសារ ហើយក្នុងនោះមានប្រជាពលរដ្ឋចំនួន ៥៨ គ្រួសារ នៅតែឈរលើជំហរ ចង់បន្តឱ្យមន្ទីរធ្វើការបង្កើតជាសហគមន៍ជនជាតិដើមភាគតិច និងធ្វើការស្នើសុំឱ្យបន្តនីតិវិធីដើម្បីកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចរបស់សហគមន៍ពួកគាត់។

២.ចំណែកប្រជាពលរដ្ឋចំនួន៤០គ្រួសារ (ក្នុងនោះមានគ្រួសារជនជាតិខ្មែរចំនួន ៦គ្រួសារ) ក៏មានជំហររបស់ខ្លួនដែរថា ពួកគាត់នៅតែមិនចង់ចូលរួមបង្កើតសហគមន៍ជនជាតិដើមភាគតិចនោះទេ ដោយសារតែពួកគាត់យល់ឃើញថា ការចូលជាសហគមន៍ មិនមានផលប្រយោជន៍ សម្រាប់ពួកគាត់ ។

៣.ដោយឆ្លងតាមរយៈកិច្ចប្រជុំនេះ មន្ទីរនឹងបន្ដធ្វើការសិក្សាស្រាវជ្រាវនៅលើកទី៣ ដែលជាដំណាក់កាលចុងក្រោយ នៅដើមខែកុម្ភៈ។

photo 2024 01 29 12 08 16photo 2024 01 29 12 09 08photo 2024 01 29 12 09 09 2photo 2024 01 29 12 09 09 3photo 2024 01 29 12 09 09

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង