លោក ម៉ែន វីរៈ និងសហការី ចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ និងភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។

Share
photo 2025 03 18 19 52 10

ខេត្តក្រចេះ ៖ នាថ្ងៃចន្ទ- អង្គារ ៤-៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៥ លោក ម៉ែន វីរៈ ប្រធានការិយាល័យ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី ដោយមានការសម្របសម្រួលពី លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ លោក អ៊ុត អ៊ុល អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីបង្គោលមន្ទីរ ក្រុមប្រឹក្សាឃុំ  និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ និងភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។

 

ការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះ មានគោលបំណង ដើម្បីពិនិត្យលើការអភិវឌ្ឍភូមិគំរូ ដែលបានស្នើសុំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ, សិក្សាពីសក្តានុពល និងតម្រូវការរបស់ភូមិ តាមរយៈការជួបសម្ភាសន៍ជាមួយ គ.អ.ភ និងអ្នកពាក់ព័ន្ធ, ស្វែងយល់ពីប្រភពប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិ។

 

ក្រោយពីបានចុះផ្ទៀតផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូទាំងពីរ ក្នុងខេត្តក្រចេះរួចមក ក្រុមការងារនាយកដ្ឋានបានពិភាក្សា និងផ្ទៀតផ្ទាត់លទ្ធផលនៃការវាយតម្លៃ ជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីកំណត់ និងឯកភាពនូវលទ្ធផលរួមនៃការវាយតម្លៃភូមិគំរូ ថែមទាំងបញ្ជាក់បន្ថែមនូវរបៀបនៃការផ្ទៀងផ្ទាត់សៀវភៅទិន្នន័យភូមិ និងការគណនាប្រាក់ចំណូលគ្រួសារក្នុងប្រព័ន្ធព័ត៌មានវិទ្យា៕

photo 2025 03 18 19 52 03 photo 2025 03 18 19 52 05 photo 2025 03 18 19 52 09 photo 2025 03 18 19 52 10 photo 2025 03 18 19 52 11 photo 2025 03 18 19 52 15 photo 2025 03 18 19 52 16 photo 2025 03 18 19 52 18 photo 2025 03 18 19 52 19

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង