เว็บหวยออนไลน์

លោក ម៉ម សុភា បានចុះធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងថវិកាកម្មវិធីឆ្នាំ២០២៤-២០២៥ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន  និងខេត្តពោធិ៍សាត់

ចែលរំលែក
photo 2025 06 05 12 06 56

ខេត្តប៉ៃលិន-ពោធិ៍សាត់៖  នាថ្ងៃចន្ទ ៧កើត-ព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដិស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២-៥  ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ម សុភា អនុប្រធាននាយកដ្ឋានសវកម្មផ្ទៃក្នុង និងមន្ត្រីជំនាញ តំណាងលោកស្រី ចាន់ ច្រិប ប្រធាននាយកដ្ឋានសវនកម្ម  ផ្ទៃក្នុង បានចុះធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងថវិកាកម្មវិធីឆ្នាំ២០២៤-២០២៥ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន  និងខេត្តពោធិ៍សាត់ មានការចូលរួមពី និងសហការយ៉ាងជិតស្និទ្ធពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងពោធិ៍សាត់ប្រកបដោយការទទួលខុសត្រូវខ្ពស់។

 

គោលបំណងចម្បងនៃការចុះធ្វើសវនកម្មនេះដើម្បីពង្រឹងនិងត្រួតពិនិត្យ លើឯកសារផ្សេងៗរួមមានដូចខាងក្រោម

-ការត្រួតពិនិត្យឯកសារ ហិរញ្ញវត្ថុ

-ត្រួតពិនិត្យផ្នែកការគ្រប់គ្រងរដ្ឋបាល

-ត្រួតពិនិត្យឯកសារប្រតិបត្តិការ និងចុះទៅត្រួតពិនិត្យ នូវសមិទ្ធផលរបស់មន្ទីរ។

photo 2025 06 05 12 06 54 photo 2025 06 05 12 06 55 2 photo 2025 06 05 12 06 55 photo 2025 06 05 12 06 56 photo 2025 06 05 12 06 57 2 photo 2025 06 05 12 06 59 photo 2025 06 05 12 07 00

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522