លោក ផឹង សុផាត ចូលរួមសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃការរៀបចំ និងអនុវត្តវិធីសាស្ត្រសម្រាប់ការអនុវត្តថវិកាប្រកបដោយចីរភាព (Sustainable Budgeting Approach )
- ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ លោក ផឹង សុផាត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានចូលរួមសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃការរៀបចំ និងអនុវត្តវិធីសាស្ត្រសម្រាប់ការអនុវត្តថវិកាប្រកបដោយចីរភាព (Sustainable Budgeting Approach ) ជូនអគ្គនាយកដ្ឋាន/អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
