លោក ទាង ឆាយហៀង ដឹកនាំក្រុមការងារបច្ចេកទេស នៃគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (CSA-DRM2) ចុះបំពេញបេសកកម្មគាំទ្រការអនុវត្តការងារលើកទី២ (The 5th ISM) របស់ធនាគារពិភពលោក (World Bank)
- ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ៖ នាថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ទាង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (CSA-DRM2) បានដឹកនាំក្រុមការងារផ្នែកបច្ចេកទេសផ្លូវជនបទ ផ្នែកសង្គម បរិស្ថាន និងសុវត្ថិភាពផ្លូវថ្នល់ និងផ្នែកយេនឌ័រ និងអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត ចុះបំពេញបេសកកម្មគាំទ្រការអនុវត្តការងារលើកទី២ (The 5th ISM) របស់ធនាគារពិភពលោក (World Bank) ដឹកនាំដោយ លោកស្រី Vica Rosario Bogaerts មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងារ។
គោលបំណងនៃបេសកកម្មគឺ ចុះត្រួតពិនិត្យទីតាំង តាមដាន និងវាយតម្លៃពីវឌ្ឍនភាព និងគុណភាពការងារស្ថាបនាផ្លូវ និងស្ពានចំនួន៣ ព្រមទាំងពិនិត្យមើលការគ្រប់គ្រងហានិភ័យសង្គម និងបរិស្ថាននៅទីតាំងទាំងនោះ របស់គម្រោងនៅក្នុងខេត្តគោលដៅចំនួន២គឺ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ៕
