លោក ថោង អ៊ុំវ៉ារិន ចុះបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)
- ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តស្វាយរៀង៖ នាថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោក ថោង អ៊ុំវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដឹកនាំមន្ត្រីជំនាញការិយាល័យអភិវឌ្ឍន៍សហគមន៍ ចុះបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ស្តីពីការអភិវឌ្ឍភូមិគំរូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេឃុំអណ្តូងពោធិ៍ លោក លោកស្រី ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ចំនួន ៥៣នាក់ ស្រី ១៧នាក់ ស្ថិតនៅសាលាឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ។
វគ្គបណ្តុះបណ្តាលមានគោលបំណង ដើម្បីបញ្ច្រាបការយល់ដឹងបន្ថែមអំពី តួនាទីភារកិច្ចរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងការយល់ដឹងអំពីការកំណត់លក្ខណៈសម្បតិ្តភូមិគំរូ។
