เว็บหวยออนไลน์

លោក គឺន សុគា អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ

ចែលរំលែក
photo 2025 05 08 15 18 51

ខេត្តប៉ៃលិន ៖ នាថ្ងៃពុធ១១កើត-ព្រហស្បតិ៍១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧-៨ខែឧសភា ឆ្នាំ២០២៥ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនបានអញ្ជើញ ដឹកនាំមន្រ្តីជំនាញបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៦នាក់ ស្រី ០៤នាក់ ជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) មានចំនួន ១១ភូមិ  រួមមានភូមិដីស្អិត ភូមិស្ទឹងត្រង់ ភូមិភ្នំក្រិញ ភូមិអូរកន្ធៀងវ៉ា ភូមិបាយសី ភូមិដីស ភូមិកូនដំរី  ភូមិព្រៃសន្ទះ  ភូមិភ្នំព្រាល ភូមិអូរដូនតាក្រោម និងភូមិអូរដូនតាលើ ។

 

គួរបញ្ជាក់ថា៖ ការបណ្ដុះបណ្ដាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ក្នុងគោលបំណងពង្រឹងសមត្ថភាពភាព គ.អ.ភ ដើម្បីបង្កើនប្រសិទ្ធភាពការដឹកនាំការងារអភិវឌ្ឍន៍ភូមិដោយសហគមន៍ តាមរយៈ គ.អ.ភ ក្នុងនោះភូមិដីស្អិត ឃុំស្ទឹងត្រង់ ត្រូវបានជ្រើសរើសជាគោលដៅ “ភូមិគំរូគន្លឹះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ ២០២៥ផងដែរ៕

photo 2025 05 08 15 17 44 photo 2025 05 08 15 17 46 photo 2025 05 08 15 18 50 photo 2025 05 08 15 18 51 2 photo 2025 05 08 15 18 51 photo 2025 05 09 11 04 16 photo 2025 05 09 11 04 19 photo 2025 05 09 13 54 03 2

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522