លោក គី សុផល អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ

Share
photo 2024 11 12 20 47 56

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ  បានដឹកនាំកិច្ចប្រជុំក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ លើរបៀបវារៈចំនួនពីរ រួមមានដូចខាងក្រោម ៖

 

១. ការរៀបចំពិព័រណ៍ផលិតផលជនបទ នៅខេត្តកំពង់ធំ ស្របតាមផែនការឆ្នាំ២០២៤

២. ការចុះសិក្សាស្វែងយល់ពីការងារនិងមុខរបរ នៅក្នុងភូមិមួយចំនួន នៃភូមិទាំង៥០ ដែលត្រៀមអនុវត្តចលនាភូមិគំរូក្នុងឆ្នាំ២០២៥ ខាងមុខ៕

 

រហូតមកដល់ពេលនេះនាយកដ្ឋានបានរៀបចំកម្រងសំនួរ និងវិធីសាស្រ្តចុះប្រមូលទិន្នន័យ និងបានពិគ្រោះជាមួយអគ្គនាយកបច្ចេកទេសរួច។

photo 2024 11 12 20 47 56 photo 2024 11 12 20 47 57 2 photo 2024 11 12 20 47 57 3 photo 2024 11 12 20 47 57

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង