លោក គង់ ភឿន អញ្ជើញទៅពិនិត្យបញ្ចប់ការដ្ឋានសាងសង់ស្ពានដែកបាឡេ នៅចំណុចអូរទទឹង ខេត្តរតនគិរី
- ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តរតនគិរី ៖ នារសៀលថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក.ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារនាយកដ្ឋានផ្លូវលំជនបទ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សុដេត តំណាងកងវិស្វកម្ម ក្រសួងការពារជាតិ និងលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី រួមជាមួយលោកប្រធានការិយាល័យផ្លូវជនបទ ព្រមទាំងមានការចូលរួមពីលោក អ៊ុក ណែល អភិបាលរង នៃគណៈអភិបាលស្រុកលំផាត់ លោក មែ វាសនា អភិបាលរង នៃគណៈអភិបាលស្រុកកូនមុំ ព្រមទាំងអាជ្ញាធរ ឃុំ ភូមិ បានអញ្ជើញទៅពិនិត្យបញ្ចប់ការដ្ឋានសាងសង់ស្ពានដែកបាឡេនៅចំណុចអូរទទឹង ខេត្តរតនគិរី បានធ្វើការជួសជុលផ្លូវចំនួន ០១ខ្សែ មានប្រវែង ៦ ២០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និងបានសាងសង់ស្ពានដែកបាឡែត៌ចំនួន ០១កន្លែង ប្រវែង ២៧ម៉ែត្រ ទទឹង ៤,០២ម៉ែត្រ។ ជាលទ្ឋផលសម្រេចបាន 100% ។
យោងតាមប្រសាសន៍ណែនាំរបស់លោកប្រធាននាយកដ្ឋានផ្លូវលំជនបទពីស្ថានភាពស្ពានសម្រាប់ដំណើរការឆ្លងជាបណ្តោះសន្ននេះ ដោយទើបតែសាងសង់រួចថ្ងៃនេះនៅមិនទាន់គ្រប់ថ្ងៃកំណត់របស់មេតុងអាមេនៅឡើយទេ ហើយស្ពាននេះទ្រទំងន់បានត្រឹមតែ ១៥តោនតែប៉ុណ្ណោះ ។ ជាមួយគ្នានេះ លោកប្រធាន ប្រធាននាយកដ្ឋានបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកទាំងពីរ ស្រុកលំផាត់ និងស្រុកកូនមុំ ជួយចូលរួមទប់ស្កាត់ណែនាំប្រជាពលរដ្ឋធ្វើចរាចរឆ្លងកាត់ស្ពានដែកបាឡេនេះសូមកុំដឹកលើសទំងន់ ដើម្បីធានាបាននូវភាពយូរអង្វែង៕
