លោក កាយ សុខជា និងមន្ត្រីជំនាញបានចុះសិក្សាជ្រើសរើសភូមិមួយចំនួន ដើម្បីធ្វើការវាយតម្លៃជ្រើសយកជាភូមិគំរូ សម្រាប់ជាផែនការអនុវត្តក្នុងឆ្នាំ២០២៥
- ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃព្រហស្បតិ៍ សុក្រ ២-៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៤ លោក កាយ សុខជា អនុប្រធានមន្ទីរ តំណាង លោក ជិន រដ្ឋា ប្រធានមន្ទីរ បានដឹកនាំប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីជំនាញការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះសិក្សាជ្រើសរើសភូមិមួយចំនួន ដើម្បីធ្វើការវាយតម្លៃជ្រើសយកជាភូមិគំរូ សម្រាប់ជាផែនការអនុវត្តក្នុងឆ្នាំ២០២៥
ជាលទ្ធផលភូមិបានជ្រើសរើសដូចមានខាងក្រោម៖
១. ភូមិត្រពាងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌
២. ភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស
៣. ភូមិត្រពាំក្រពើរ ឃុំទឹកហូត ស្រុករលាប្អៀរ
៤. ភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ