เว็บหวยออนไลน์

លោកស្រី សំ សុមាលី ដឹកនាំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណ សម្រាប់បងប្អូនជនជាតិភាគតិច

ចែលរំលែក
photo 2025 04 09 14 51 06

ខេត្តក្រចេះ ៖ នាថ្ងៃអង្គារ ១១កើត-ពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៥ លោកស្រី សំ សុមាលី អនុប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេសចំនួន ២រូប និងមន្រ្តីជំនាញនៃអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណ សម្រាប់បងប្អូនជនជាតិភាគតិច មិល នៅភូមិចង្ហប និងជនជាតិដើមភាគតិច ព្នង នៅភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ និងជនជាតិដើមភាគតិច ព្នង ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

 

សិក្ខាសាលានេះមានការចូលរួមពីតំណាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ តំណាងសាលាខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនជនជាតិដើមភាគតិចទាំង ៣ភូមិ សរុបចំនួន ២០៩នាក់។

 

ការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីឲ្យបងប្អូនជនជាតិដើមភាគតិចបានយល់ដឹងអំពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធីក្នុងដំណើរការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច  និងអត្ថប្រយោជន៍នៃការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ជនបទ។

photo 2025 04 09 14 51 06 photo 2025 04 09 14 51 07 photo 2025 04 09 14 51 08 photo 2025 04 09 14 51 09 photo 2025 04 09 14 51 10 photo 2025 04 09 14 51 12 photo 2025 04 09 14 51 13 photo 2025 04 09 14 51 14 photo 2025 04 09 14 51 15

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522