លោកស្រី យ៉ុន ផល្លា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដឹកនាំក្រុមការងារ ចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់ វាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូនៅឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង

Share
photo 2024 09 09 15 29 12 3

ខេត្តព្រៃវែង ៖ នាថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី យ៉ុន ផល្លា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំក្រុមការងារ ចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់ វាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ។

 

ការងារចុះប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់នេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃលក្ខណ:សម្បត្តិ ដាក់ពិន្ទុ និងចំណាត់ថ្នាក់ភូមិ ដើម្បីអនុវត្តន៍កម្មវិធីភូមិគំរូ ឆ្នាំ២០២៥ ដោយធ្វើការសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ ដែលជាមេឃុំ ក្រុមប្រឹក្សាឃុំ និងគ.អ.ភ និងចុះសម្ភាសន៍តាមខ្នងផ្ទះ គ្រួសារក្រ១ ក្រ២ និងគ្រួសារមធ្យមសរុបចំនួន៥០គ្រួសារ៕

photo 2024 09 09 15 29 12 2 photo 2024 09 09 15 29 12 3 photo 2024 09 09 15 29 12 5 photo 2024 09 09 15 29 12 6 photo 2024 09 09 15 29 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង