លោកស្រី នួន មុនីចិន្តា ចូលរួមក្នុងពិធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច កួយ ចំនួន ៥សហគមន៍
- ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងមន្ត្រី ៣រូប បានចូលរួមក្នុងពិធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច កួយ ចំនួន ៥សហគមន៍ នៅភូមិគគីរ ភូមិស្រែ ភូមិខ្មាក់ ភូមិសាលាវិស័យ ឃុំសាលាវិស័យ និងភូមិម្រាកក ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ មន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ តំណាងមន្ទីរពាក់ព័ន្ធ អង្គការដៃគូ តំណាងសាលាស្រុក មេឃុំ មេភូមិ សិស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិច សរុបចំនួន ២១០នាក់ ស្រី ១០៤នាក់៕
