เว็บหวยออนไลน์

លោកស្រី នាក់ វុទ្ធី និងមន្ត្រីបច្ចេកទេស៣រូប ចុះត្រួតពិនិត្យការសាសង់បង្គន់អនាម័យ នៅក្នុងឃុំថ្មី ស្រុកឈូក ខេត្តកំពត

ចែលរំលែក
photo 2024 01 15 20 39 18

ខេត្តកំពត៖ កាលពីព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤  លោកស្រី នាក់ វុទ្ធី អនុប្រធានការិយាល័យ ថែទាំសុខភាពជនបទ និងក្រុមការងារមន្រ្ដីបច្ចេកទេស របស់ការិយាល័យថែទាំសុខភាព និងអនាម័យជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត ចំនួន៣រូប បានរួមជាមួយលោកមេភូមិដូនស៊យ បានចុះត្រួតពិនិត្យតាមដានមើលការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះដែលប្រជាពលរដ្ឋ បានទទួលសម្ភារៈបង្គន់អនាម័យពី ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៣ កន្លងមកនេះ។

ជាលទ្ធផលត្រួតពិនិត្យបានចំនួន ១៦ខ្នងផ្ទះ ក្នុងនោះបានធ្វើការសាងសង់រួចរាល់ចំនួន ១២ខ្នងផ្ទះ នឹងកំពុងធ្វើការសាងសង់បន្តចំនួន ០៤ខ្នងផ្ទះ ស្ថិតនៅភូមិដូនស៊យ ក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ៕

photo 2024 01 15 20 39 18 2photo 2024 01 15 20 39 18photo 2024 01 15 20 39 19photo 2024 01 15 20 39 20 2photo 2024 01 15 20 39 20photo 2024 01 15 20 39 21

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522