លោកស្រី ឈាង សុខណា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន

Share
photo 2024 11 20 11 32 55 2

រាជធានីភ្នំពេញ៖  នាព្រឹកថ្ងៃពុធ ៥រោច​ ខែកក្តិក​ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ឈាង សុខណា អគ្គាធិការស្ដីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអគ្គាធិការរង លោកអធិការ លោក លោកស្រីអធិការរង ប្រធានការិយាល័យ និងមន្ត្រីរាជការសរុបចំនួន ៣១រូប ស្រី ០៧រូប។

 

បន្ទាប់ពីបានពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងដាក់ទិសដៅខែបន្ទាប់ ទន្ទឹមនិងនេះ លោកស្រីអគ្គាធិការស្ដី ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ ដើម្បីអនុវត្តការងារបន្ត៕

photo 2024 11 20 11 32 53 2 photo 2024 11 20 11 32 53 photo 2024 11 20 11 32 54 photo 2024 11 20 11 32 55 2 photo 2024 11 20 11 32 55

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង