เว็บหวยออนไลน์

លោកវេជ្ជបណ្ឌិត លន់ សាយតេង ដឹកនាំមន្ត្រីបច្ចេកទេស ចូលកិច្ចប្រជុំផ្សព្វផ្សាយថ្នាក់ខេត្ត ស្តីពី ការអនុវត្តគោលការណ៍ប្រតិបត្តិទឹកស្អាត និងអនាម័យសម្រាប់ទារក និងកុមារតូច

ចែលរំលែក
photo 2025 05 23 15 05 30

ខេត្តរតនគិរី និងខេត្តក្រចេះ៖ នាថ្ងៃព្រហស្បតិ៍-សុក្រ ១១-១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹង ថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៥  លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋាន បានដឹកនាំមន្ត្រីបច្ចេកទេសរួមមាន លោក ខុន លីដូ អនុប្រធាននាយកដ្ឋាន កញ្ញា មែង ស្រីមុំ អនុប្រធានការិយាល័យ លោក វង្ស ពិសី មន្ត្រីនៃនាយកដ្ឋានថែទាំសុខភាពជនបទ និងលោក ជឹម ចរណៃ ទីប្រឹក្សាគម្រោង។ កិច្ចប្រជុំផ្សព្វផ្សាយថ្នាក់ខេត្តស្តីពី ការអនុវត្តគោលការណ៍ប្រតិបត្តិទឹកស្អាត និងអនាម័យសម្រាប់ទារក និងកុមារតូច ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី និង ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងក្រចេះ។  កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយ លោក  អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ លោក-លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងខេត្តក្រចេះ អង្គការបណ្តុះកុមារ (BK) អង្គការ WVI អង្គការទឹកស្អាត១០០១ អង្គការKWWA នាយករងរដ្ឋបាលសាលាខេត្តរតនគិរី នាយកទីចាត់ការវិនិយោគសាលាខេត្តរតនគិរី មន្ត្រីសាលាខេត្តក្រចេះ មន្ទីរជុំវិញខេត្តរតនគិរី និងក្រចេះ លោកអភិបាលរង និងនាយករងរដ្ឋបាលក្រុងបាលុង លោកអភិបាលរងស្រុកអូរជុំ ស្រុកអូរយ៉ាដាវ ស្រុកកូនមុំ ស្រុកអណ្តូងមាស និងស្រុកបរកែវ និងជនបង្គោលអនាម័យក្រុង/ស្រុក/ឃុំ នៃខេត្តរតនគិរី លោកអភិបាលរងស្រុកព្រែកប្រសព្វ និងតំណាងស្រុកចិត្របុរី និងជនបង្គោលអនាម័យឃុំ នៃស្រុកព្រែកប្រសព្វ និងចិត្របុរីខេត្តក្រចេះ ដែលមានអ្នកចូលរួមសរុបចំនួន ៦៥នាក់៕

photo 2025 05 23 15 05 18 photo 2025 05 23 15 05 19 photo 2025 05 23 15 05 20 photo 2025 05 23 15 05 21 photo 2025 05 23 15 05 22 photo 2025 05 23 15 05 23 2 photo 2025 05 23 15 05 23 photo 2025 05 23 15 05 24 photo 2025 05 23 15 05 26 photo 2025 05 23 15 05 27 photo 2025 05 23 15 05 28 photo 2025 05 23 15 05 29 photo 2025 05 23 15 05 30

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522