เว็บหวยออนไลน์

លោកជំទាវ ឯក គន្ធវារី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ២ខ្សែ ក្រាលល្បាយក្រួស មានប្រវែងសរុប ១៦ ៥០០ម នៅខេត្តត្បូងឃ្មុំ

ចែលរំលែក
photo 2025 06 25 10 30 58

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្តសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ២ខ្សែ ក្រាលល្បាយក្រួស មានប្រវែងសរុប ១៦ ៥០០ម ទទឹង ៥ម កម្រាស់ ២០សម និងសាងសង់លូមូលមុខកាត់ ១ម ១ជួរ ចំនួន១កន្លែង និងលូមូលមុខកាត់ ០.៦ម ១ជួរ ចំនួន១កន្លែង ស្ថិតនៅឃុំតំបែរ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ  អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។

 

ទន្ទឹមនឹងនោះផងដែរ លោកជំទាវ ឯក គន្ធវារី ក៏បានជួបសំណេះសំណាលជាមួយមេឃុំតំបែរ និងឃុំគោកស្រុក នឹងសូមឱ្យគាត់ជួយជម្រាបដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវជួយថែទាំសមិទ្ធិផល ទាំងអស់នេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើដល់ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងបានឯកភាព និងទទួលយកបញ្ចប់សុពលភាពសម្រាប់គម្រោងខាងលើ តាមការស្នើសុំរបស់អ្នកទទួលការ៕

photo 2025 06 25 10 31 28 photo 2025 06 25 10 31 27 photo 2025 06 25 10 31 25 photo 2025 06 25 10 31 24 photo 2025 06 25 10 31 23 photo 2025 06 25 10 31 19 photo 2025 06 25 10 31 18 photo 2025 06 25 10 31 14 photo 2025 06 25 10 31 05 photo 2025 06 25 10 31 03 photo 2025 06 25 10 31 00 photo 2025 06 25 10 30 59 photo 2025 06 25 10 30 58

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522