លោកជំទាវ ឯក គន្ធវារី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំជាប្រចាំផ្លូវដោយក្រាលល្បាយក្រួសនិងល្បាយថ្មភ្នំចំនួន ១៥ខ្សែ ប្រវែងសរុប ១២១ ១០០ម នៅខេត្តកំពង់ចាម

Share
photo 2024 11 26 14 16 12

ខេត្តកំពង់ចាម ៖ នាថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំជាប្រចាំផ្លូវដោយក្រាលល្បាយក្រួសនិងល្បាយថ្មភ្នំចំនួន ១៥ខ្សែ ប្រវែងសរុប ១២១ ១០០ម ស្ថិតក្នុងឃុំខ្ពបតាងួន ឃុំទួលសំបូរ ឃុំជ្រៃវៀន ឃុំត្រពាំងព្រះ ឃុំបារាយណ៍ ឃុំសូរ្យសែន ឃុំស្រង៉ែ ឃុំស្តើងជ័យ ឃុំរអាង ឃុំទ្រាន ឃុំបាធាយ ឃុំព្រែកក្របៅ ឃុំសំពងជ័យ ឃុំស្រម៉ ឃុំតាប្រុក ឃុំតាអុង និងឃុំត្រពាំងគរ ស្រុកស្ទឹងត្រង់ ស្រុកព្រៃឈរ ស្រុកជើងព្រៃ ស្រុកកំពង់សៀម ស្រុកបាធាយ ស្រុកកងមាស និងស្រុកចំការលើ ខេត្តកំពង់ចាម អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងបានឯកភាព និងទទួលយកបញ្ចប់ការងារ ១០០% តាមការស្នើសុំរបស់អ្នកទទួលការ។

 

ជាមួយគ្នានេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕

photo 2024 11 26 11 29 34 photo 2024 11 26 14 16 12 photo 2024 11 26 14 37 24 photo 2024 11 26 14 37 26 photo 2024 11 26 14 37 28 photo 2024 11 26 14 37 30 photo 2024 11 26 15 27 00 photo 2024 11 26 15 27 02 photo 2024 11 26 15 27 45 photo 2024 11 26 15 27 48 photo 2024 11 26 15 27 51

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង