เว็บหวยออนไลน์

លោកជំទាវ ឯក គន្ធវារី បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ចែលរំលែក
photo 2025 05 23 11 22 26 3

ខេត្តកំពង់ចាម៖ នាថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ  បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៣០ម ទទឹង ៨ម កម្រាស់ ០.២ម ស្ថិតនៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ (គម្រោងលេខ DRR-NC-2024-No.033) អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ (ប្រើប្រាស់ថវិកាជំពូក ២១)។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងបានឯកភាព និងទទួលយកបញ្ចប់ការងារ ១០០% តាមការស្នើសុំរបស់អ្នកទទួលការ ។

photo 2025 05 23 11 22 26 2 photo 2025 05 23 11 22 26 3 photo 2025 05 23 11 22 26 4 photo 2025 05 23 11 22 26 5 photo 2025 05 23 11 22 26

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522