เว็บหวยออนไลน์

លោកជំទាវ ឡាយ វីរៈបុត្រ បានអញ្ជើញចូលរួមពិធីមីទ្ទីងអបអរសាទរខួបលើកទី ៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៥

ចែលរំលែក
photo 2025 05 29 15 45 02

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីមីទ្ទីងអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៥ ក្រោមប្រធានបទ “ បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយចីរភាព” ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវជា ផល្គុន ជា សុមេធី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលប្រព្រឹត្តនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានសមាសភាពចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រសួងស្ថាប័នពាក់ព័ន្ធ លោក WILL PARKS ប្រធានអង្គការ យូនីសេហ្វ UNICEF ប្រចាំប្រទេសកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកុមារា កុមារី ដែលមានចំនួនសរុប ៣៤៣ នាក់។

photo 2025 05 29 09 53 19 photo 2025 05 29 15 44 17 photo 2025 05 29 15 44 48 2 photo 2025 05 29 15 44 48 photo 2025 05 29 15 45 00 photo 2025 05 29 15 45 01 photo 2025 05 29 15 45 02 photo 2025 05 29 15 48 08 photo 2025 05 29 15 48 09 photo 2025 05 29 15 48 32 photo 2025 05 29 15 56 40 photo 2025 05 29 15 56 41 photo 2025 05 29 15 57 02 photo 2025 05 29 15 59 03 photo 2025 05 29 16 01 29

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522