เว็บหวยออนไลน์

លោកជំទាវ ឡាយ វីរៈបុត្រ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងចុងក្រោយអនុក្រឹត្យស្តីពីការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់បង្កើតទារកដ្ឋាន ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រឧបត្ថម្ភដោយ ធនាគារពិភពលោក និងជំនួយរបស់ប្រទេសអូស្រ្តាលី

ចែលរំលែក
photo 2025 01 22 19 44 43

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥នៅសណ្ឋាគារណូវ៉ូថែល លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងចុងក្រោយអនុក្រឹត្យស្តីពីការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់បង្កើតទារកដ្ឋាន ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រឧបត្ថម្ភដោយ ធនាគារពិភពលោក និងជំនួយរបស់ប្រទេសអូស្រ្តាលី ពិធីបើកសិក្ខាសាលានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងក្នុងពិធីបិទក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការធិការប្រចាំការ ដោយ មានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច អង្គការដៃគូ  អភិវឌ្ឍន៍ វិស័យឯកជន ដែលមានអ្នកចូលរួមចំនួន ៦១នាក់។

 

គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីឆ្លុះបញ្ចាំងខ្លឹមសារប្រមូលធាតុចូលសំខាន់ៗពីគ្រប់វិស័យពាក់ព័ន្ធ ដើម្បីពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់នៃការកំណត់យុទ្ធសាស្រ្តជាអាទិភាពក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន។

 

ជាលទ្ធផល អង្គសិក្ខាសាលា បានពិភាក្សាផ្តល់នូវធាតុចូលសំខាន់ៗមួយចំនួន ទៅលើសេចក្តីព្រាង អនុក្រឹត្យនេះដែលមាន ៦ជំពូក ២៦មាត្រា ។ ជំពូកទី១ បទប្បញ្ញត្តិទូទៅ មាន៣ មាត្រាជំពូកទី២ លក្ខណៈវិនិច្ឆ័យនៃការបង្កើតទារកដ្ឋាន មាន១២មាត្រា ជំពូកទី៣ បែបបទនិងនីតិវិធីនៃការ បង្កើតទារកដ្ឋាន មាន ៧មាត្រា និង៤ផ្នែក ជំពូកទី៤ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ មាន ១មាត្រា ជំពូកទី៥ អន្តរប្បញ្ញត្តិ មាន ១មាត្រា ជំពូកទី៦ អវសានប្បញ្ញត្តិ មាន ២មាត្រា ។

អង្គសិក្ខាសាលា បានឯកភាពលើការផ្តល់ធាតុចូលសំខាន់ៗមួយចំនួន ដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យនេះមានសង្គតិភាព និងភាពត្រឹមត្រូវ គ្រប់វិស័យពាក់ព័ន្ធ ។

photo 2025 01 22 19 43 04 photo 2025 01 22 19 43 13 photo 2025 01 22 19 43 19 photo 2025 01 22 19 43 24 photo 2025 01 22 19 44 43 photo 2025 01 22 19 46 03 photo 2025 01 22 19 49 10

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522