เว็บหวยออนไลน์

លោកជំទាវ ហូ សុវណ្ណិកា អញ្ជើញចុះត្រួតពិនិត្យតាមដាន វាយតម្លៃ វឌ្ឍនភាពនៃការអនុវត្តគម្រោង RCIP នៅខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម

ចែលរំលែក
photo 2025 06 25 16 08 41

ខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម ៖ នាថ្ងៃចន្ទ១៣រោច-ពុធ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស (RCIP) សហការជាមួយទីប្រឹក្សាបច្ចេកទេសធនាគារពិភពលោក ព្រមទាំងមានការចូលរួមពី ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម ក្រុមការងារក្រុមហ៊ុនសងសង់ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យតាមដាន វាយតម្លៃ វឌ្ឍនភាពនៃការអនុវត្តគម្រោង (RCIP) ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក (WB) ដើម្បីត្រួតពិនិត្យ តាមដាន វាយតម្លៃ វឌ្ឍនភាពការងារខ្សែផ្លូវនៅក្នុងខេត្តគោលដៅទាំងបី នៃគម្រោង រួមមានដូចខាងក្រោម ៖

 

១. ខេត្តក្រចេះ មានចំនួន៦ខ្សែ ប្រវែងសរុប ៦១,៥០ គ.ម. សម្រេចបានលទ្ធផល ៥៥%

២. ខេត្តត្បូងឃ្មុំ មានចំនួន ៩ខ្សែ មានប្រវែងសរុប ៧០,៤០ គ.ម. សម្រេចបានលទ្ធផល ៨២%

៣. ខេត្តកំពង់ចាម មានចំនួន ៦ខ្សែ ប្រវែងសរុប ៧៥,៣ គ.ម. សម្រេចបានលទ្ធផល ៩៨,៥%៕

photo 2025 06 25 16 07 28 2 photo 2025 06 25 16 07 28 photo 2025 06 25 16 07 29 2 photo 2025 06 25 16 07 29 photo 2025 06 25 16 07 30 2 photo 2025 06 25 16 07 30 photo 2025 06 25 16 07 31 photo 2025 06 25 16 07 32 photo 2025 06 25 16 08 41

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522