เว็บหวยออนไลน์

លោកជំទាវ ហូ សុវណ្ណិកា អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសគម្រោង កែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) និងក្រុមបេសកកម្មធនាគារពិភពលោក (WB) ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគម្រោង (RCIP)

ចែលរំលែក
photo 2025 03 19 20 47 15

ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ៖នាថ្ងៃចន្ទ-ពុធ  ៤-៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៩ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារបច្ចេកទេសគម្រោង កែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង សហការជាមួយក្រុមបេសកកម្មធនាគារពិភពលោក (WB) ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WB) ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

  1. ខេត្តកំពង់ចាម (CW2): មាន ចំនួន ៧ខ្សែ ប្រវែងសរុប ៧៥.៣ គ.ម និងសំណង់សិល្បការ្យមួយចំនួន សម្រេចបាន ១០០%
  2. ខេត្តត្បូងឃ្មុំ (CW3): មានចំនួន ៦ខ្សែ ប្រវែងសរុប ៧០.៤ គ.ម និងសំណង់សិល្បការ្យមួយចំនួន សម្រេចបាន ៤២.៦៥%
  3. ខេត្តក្រចេះ (CW1-Lot2): មានចំនួន ៦ខ្សែ ប្រវែងសរុប ៥៨.៣ គ.ម និងសំណង់សិល្បការ្យមួយចំនួន សម្រេចបាន ២២.៨០%។

ជារួម បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាពការងាររួចមក ថ្នាក់ដឹកនាំគម្រោងនិងក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក (WB) បានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួននូវចំនុចខ្វះខាតដល់ក្រុមហ៊ុនអ្នកទទួលការសាងសង់ និងទីប្រឹក្សាបច្ចេកទេស សំដៅធានាប្រសិទ្ធភាព  និងការអនុវត្តគម្រោងឲ្យទាន់ផែនការដែលបានគ្រោងទុក។

photo 2025 03 19 20 47 11 2 photo 2025 03 19 20 47 11 photo 2025 03 19 20 47 12 photo 2025 03 19 20 47 13 photo 2025 03 19 20 47 14 photo 2025 03 19 20 47 15 photo 2025 03 19 20 47 16 2 photo 2025 03 19 20 47 16 photo 2025 03 19 20 47 17 photo 2025 03 19 20 47 18

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522