เว็บหวยออนไลน์

លោកជំទាវ សុខ វិសាល អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា

ចែលរំលែក
photo 2025 06 05 19 17 02 2

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បត្តិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ សុខ វិសាល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងលោក លោកស្រីជាមន្ត្រីជំនាញ តំណាងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ  ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាភាសាខ្មែរ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម។

 

កិច្ចប្រជុំខាងលើនេះផ្ដោតសំខាន់ទៅការពិភាក្សាលើសេចក្ដីព្រាច្បាប់បន្ថែមស្ដីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យសេចក្ដីព្រាងច្បាប់នេះមានភាពសុក្រិត្យភាព និងច្បាស់លាស់ មុននឹងដាន់ជូនគណៈរដ្ឋមន្ត្រីដើម្បីសម្រេចសេចក្ដីព្រាងសម្រាប់ជូនរដ្ឋសភាក្នុងការអនុម័ត។

photo 2025 06 05 19 17 01 photo 2025 06 05 19 17 02 2 photo 2025 06 05 19 17 02 photo 2025 06 05 19 17 03

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522