លោកជំទាវ សុខ វិសាល អញ្ជេីញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដេីម្បីពិនិត្យ និងពិភាក្សាលេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលេីកញ្ចប់ផលិតផលថ្នាំជក់
- ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ៖ លោកជំទាវ សុខ វិសាល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដេីម្បីពិនិត្យ និងពិភាក្សាលេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលេីកញ្ចប់ផលិតផលថ្នាំជក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអាគារភាតរភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពីតំណាងក្រសួងស្ថាប័ននានា ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាភាសាខ្មែរ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌។
