លោកជំទាវ លីម មុយឡេង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល សហការជាមួយអាជ្ញាធរថ្នាក់ស្រុក ឃុំ បន្ដចុះអន្ដរាគមន៍ លើបញ្ហាខ្វះខាតទឹករបស់ប្រជាពលរដ្ឋ

Share
photo 2024 05 05 08 00 06 2

ខេត្តកណ្ដាល៖ នាថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោកស្រីប្រធានមន្ទីរ និងអនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល សហការជាមួយ អាជ្ញាធរថ្នាក់ស្រុករួមមាន លោក អ៊ូច សៅវឿន អភិបាលនៃគណ:អភិបាលស្រុកកណ្ដាលស្ទឹង, លោកស្រី សែម ចាន់ថូ អភិបាលរងនៃគណៈអភិបាលស្រុកស្អាង ព្រមទាំងអាជ្ញាធរថ្នាក់ឃុំ ចុះអន្តរាគមន៍បន្ទាន់ ការខួងអណ្តូងស្នប់ ជួសជុលអណ្ដូងស្នប់ និងពិនិត្យស្ថានភាពខ្វះខាតទឹកស្អាតប្រើប្រាស់ និងស្ថានីយ៍ផលិតទឹកសហគមន៍អូវី នៅក្នុងស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល។

 

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិសាស្ដ្រខាងលើ និងពិនិត្យការងារជីកអណ្ដូងទឹក ១កន្លែង នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង និងបានបន្តចុះពិនិត្យការងារជួសជុលអណ្តូងទឹកជូនប្រជាពលរដ្ឋចំនួន ២អណ្ដូង ដោយ ១កន្លែង ស្ថិតនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ និង ១កន្លែងទៀត ស្ថិតនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

 

ទន្ទឹមគ្នានោះដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ លោកជំទាវរដ្ឋលេខាធិការ  បានផ្តល់អណ្ដូងទឹកចំនួន ៣អណ្ដូងបន្ថែមទៀត នៅក្នុងភូមិត្រពាំងចក ឃុំថ្មី និងនៅភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង និងបានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្តពិនិត្យ និងជួសជុលអណ្ដូងទឹក នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង និងតាមបណ្តាស្រុកនានាក្នុងខេត្តកណ្តាល៕

photo 2024 05 05 08 00 06 2 photo 2024 05 05 08 00 07 photo 2024 05 05 08 00 14 2 photo 2024 05 05 08 00 22 photo 2024 05 05 08 00 24 photo 2024 05 05 08 00 25 photo 2024 05 05 08 00 26

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង