លោកជំទាវ លីម មុយឡេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល

Share
photo 2024 11 13 16 21 47

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម ចុង ផែត អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ។

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលសរុបចំនួន ៤២នាក់ ស្រី ១៦នាក់។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍អំពី វឌ្ឍនភាពការងាររបស់មន្ទីរអភិវឌ្ឍន៍ខេត្តកណ្ដាលដោយលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងមតិចំណាប់អារម្មណ៍របស់ ឯកឧត្តមអភិបាលរងខេត្ត រួចមក លោកជំទាវ លីម មុយឡេង បានពាំនាំបណ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តការងារតាមតួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈរាជរដ្ឋាភិបាលក៏ដូចជាក្រសួង និងរដ្ឋបាលខេត្តកណ្ដាលសម្រាប់ ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ លោកជំទាវបានផ្ដល់អនុសាសន៍ណែនាំមួយចំនួន ដើម្បីប្រសិទ្ធភាពការងាររបស់មន្ទីរ៕

photo 2024 11 13 16 21 47 photo 2024 11 13 16 21 48 2 photo 2024 11 13 16 21 48 photo 2024 11 13 16 21 49 2 photo 2024 11 13 16 21 49 photo 2024 11 13 16 21 50 photo 2024 11 13 16 21 51 photo 2024 11 13 16 21 52 photo 2024 11 13 16 21 53 photo 2024 11 13 16 21 55

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង