លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥

Share
photo 2024 12 19 17 57 51

ខេត្តត្បូងឃ្មុំ ៖  នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកជំទាវ ឡាច សាម៉ន អនុរដ្នលេខាធិការ  បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥  ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក  ប្រធានមន្ទីរ លោក លោកស្រី ជាអនុប្រធានមន្ទីរ បរិស្ថាន  ដែនដី នគររូបនីយកម្ម ផែនការ ធនធានទឹក និងសាធារណៈការនិងដឹកជញ្ជូន  ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៏ជនបទ ចំនួន ៣៨រូប ស្រី ៦រូប។

 

បន្ទាប់ពីបញ្ចប់សេចក្ដីរីកាសង្ខេបពីវឌ្ឍនភាពការងារក្នុងរយៈពេលមួយឆ្នាំរបស់លោកប្រធានមន្ទីររួចមក ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលគួរជាទីមោទកៈ។

 

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវផ្សារផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម រដ្នមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីរាជការ និង អាជ្ញាធរខេត្តត្បូងឃ្មុំ ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការក្រោមឱវាទក្រសួង៕

photo 2024 12 19 17 57 45 2 photo 2024 12 19 17 57 45 photo 2024 12 19 17 57 47 photo 2024 12 19 17 57 49 photo 2024 12 19 17 57 50 2 photo 2024 12 19 17 57 50 photo 2024 12 19 17 57 51 photo 2024 12 19 18 00 04

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង