เว็บหวยออนไลน์

លោកជំទាវ ម៉ាត់ ម៉ារ៉ា បានដឹកនាំក្រុមការងារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ” ការលើកកម្ពស់ការយល់ដឹងពីជំងឺអេដស៍ កាមរោគ សុខភាពបន្តពូជ និងគ្រឿងញៀន ” នៅខេត្តតាកែវ

ចែលរំលែក
photo 2025 06 14 15 22 16

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុ្រក ៣រោច ខែជេស្ធ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ស្រុកទ្រាំង និងក្រុមប្រឹក្សាឃុំត្រឡាច បានរៀបចំសិក្ខាសាលា ស្ដីពី “ការលើកកម្ពស់ការ  យល់ដឹងពីជំងឺអេដស៍ កាមរោគ សុខភាពបន្តពូជ និងគ្រឿងញៀន” នៅសាលាឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។

 

សិក្ខាសាលានេះ មានការចូលរួមពី ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ និងអជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុក សរុបទាំងអស់ចំនួន ៦៦ នាក់ ស្រី ៤៦នាក់ ដែលក្នុងនោះរួមមាន លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ លោក គី សុផល ប្រធាននាយកដ្ឋានសេដ្ឋកិច្ចជនបទ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រួមជាមួយមន្ត្រីបច្ចេកទេសជាច្រើនរូបទៀតផងដែរ។

 

សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណង៖

១. ផ្សព្វផ្សាយអំពីការយល់ដឹងពីជំងឺអេដស៏ទៅក្នុងសុខភាពបន្តពូជ កាមរោគនិងគ្រឿងញៀន។

២. ឲ្យសហគមន៍យល់ដឹងពីជំងឺអេដស៏ ការឆ្លងមេរោគអេដស៏ និងវិធីសាស្រ្តការពារការឆ្លងជំងឺអេដស៏

៣. ការប្រើប្រាស់ឱសថ ការពារមុន និង ក្រោយឆ្លង មេរោគអេដស៏

៤. ការស្ម័គ្រចិត្តធ្វេីតេស្តឈាមរកមេរោគអេដស៏និងកាមរោគ

៥. ផ្សព្វផ្សាយដល់យុវវ័យចាប់ពី១៥ឆ្នាំឡើងដែលជាវ័យបន្តពូជ

 

ជាលទ្ធផល៖

–  បងប្អូនប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់អំពីជំងឺអេដស៏និងកាមរោគ

–  បងប្អូនបានចូលរួមពិភាក្សា មានសំណួរពាក់ព័ន្ធជំងឺអេដស៏និងកាមរោគ

–  បានយល់ដឹងពីវិធីការពារកុំអោយឆ្លងអេដស៏និងកាមរោគ

–  ប្តេជ្ញាបន្តផ្សព្វផ្សាយដល់គ្រប់កម្មវិធីអភិវឌ្ឍន៏ក្នុងឃុំអោយបានទូលំទូលាយ

–  បានសហការធ្វេីតេស្តរកមេរោគអេដស៏និងកាមរោគ។

photo 2025 06 14 15 22 12 photo 2025 06 14 15 22 13 photo 2025 06 14 15 22 14 photo 2025 06 14 15 22 15 photo 2025 06 14 15 22 16 photo 2025 06 14 15 22 17 photo 2025 06 14 15 22 18 photo 2025 06 14 15 22 20 photo 2025 06 14 15 22 21

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522