លោកជំទាវ ម៉ាត់ ម៉ារ៉ា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលនៃការបព្ជ្រាបយេនឌរ័នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី

Share
photo 2024 09 20 21 20 18 2

ខេត្តមណ្ឌលគិរី÷ នាថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤  លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ជាសមាជិកក្រុមការងារយេនឌ័រ និងក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលនៃការបព្ជ្រាបយេនឌ័រនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី  ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់នៃមន្ទីរ ចំនួន១១រូប ស្រី ៦រូប។

 

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពនៃការបព្ជ្រាបយេនឌរ័ របស់មន្ទីរ ដែលធ្វើសេចក្ដីរាយការណ៍ដោយលោកស្រី  ធា ប៊ុនធឿន  អនុប្រធានមន្ទីរ រួចមក លោកជំទាវរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ការខិតខំប្រឹងប្រែង អនុវត្តសកម្មភាពការងារពាក់ព័ន្ធជាមួយនឹងយេនឌ័រ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងមូល។

 

ទន្ទឹមនិងនេះ លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវសារផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមរដ្នមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីទាំងអស់  ហើយក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ដូចខាងក្រោម៖

១. ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលនៃការបព្ជ្រាបយេនឌ័រកន្លងមក និងសមិទ្ធផលវិសយ័អភិវឌ្ឍសម្រេចបានយ៉ាងធំធេងនៅក្នុងសហគមន៏ជនបទ ។

២.ត្រូវពង្រឹងសមត្ថភាពបន្ថែម ចំនេះជំនាញថ្មីៗ ជាពិសេសជំនាញឌីជីថលចាំបាច់ ។

៣. ត្រូវបន្តជួយឧបត្ថម្ភគាំទ្រនិងកិច្ចសហការល្អជាមួយភាគីពាក់ពន្ធ័

៤ .បង្កើននិងរក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អ

៥.បង្កើនការយកចិត្តទុកដាក់ថែក្សាបរិស្ថាន និងបរិយាកាសរីករាយនៅកន្លែងការងារ

៦. ត្រៀមខ្លួនជានិច្ចក្នុងការរួមចំណែកអនុវត្តយ៉ាងសកម្មនូវកម្មវិធីអាទិភាពទាំង៤ ដើម្បីសម្រេចចក្ខុវិស័យអភិវឌ្ឍន៏ជនបទ។

photo 2024 09 20 21 20 18 2 photo 2024 09 20 21 20 18 photo 2024 09 20 21 20 20 photo 2024 09 20 21 20 21 photo 2024 09 20 21 20 24 photo 2024 09 20 21 20 26

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង