លោកជំទាវ ឈាង សុខណា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់អគ្គាធិការដ្ឋាន
- ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
Share

រាជធានីភ្នំពេញ៖នាថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ឈាង សុខណា អគ្គាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអគ្គាធិការរង លោកអធិការ លោក លោកស្រីអធិការរង ប្រធានការិយាល័យ និងមន្ត្រីរាជការសរុបចំនួន ២៨រូប ស្ត្រីចំនួន ០៦រូប។
