លោកជំទាវ ឈាង សុខណា បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលេីកទិសដៅការងារបន្តខែកក្កដាឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១
- ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥កេីត ខែជេស្ឋ ឆ្ឋាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ឈាង សុខណា អគ្គាធិការស្ដីទីនៃអគ្គាធិការដ្ឋាន បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលេីកទិសដៅការងារបន្តខែកក្កដាឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ របស់អគ្គាធិការដ្ឋាន ដោយមានសមាសភាពចូលរួម អគ្កាធិការង អធិការ អធិការរង និងមន្ត្រីរាជការ សរុប ២៥រូប ស្ត្រី ៥រូប ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការផ្សព្វផ្សាយពីសៀវភៅសកម្មភាពការងារប្រចាំថ្ងៃរបស់មន្រ្តីរាជការ និងការគ្រប់គ្រងវត្តមានដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងអគ្គាធិការដ្ឋាន ។
