เว็บหวยออนไลน์

លោកជំទាវ គង់ សុធីរី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ចែលរំលែក
photo 2024 12 05 13 49 35

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោកជំទាវ គង់ សុធីរី  រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងអនុក្រឹត្យស្តីពី  “ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ “ ក្រោមអធិបតីភាព  ឯកឧត្តម ខូយ ឃុនហ៊ូរ រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ   អនុរដ្ឋលេខាធិការ  ក្រុមប្រឹក្សាអ្នកច្បាប់   ក្រុមប្រឹក្សាសេដ្ឋកិច្ច  សង្គមកិច្ច  និងវប្បធម៌  អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន

និងមន្រ្តីជំនាញពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

 

កិច្ចប្រជុំខាងលើនេះផ្តោតសំខាន់ការពិភាក្សាលម្អិតលើសេចក្តីព្រាងអនុក្រឹត្យស្តីពី  ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ  ដោយឡែកកិច្ចប្រជុំនេះមានការពិភាក្សាគ្នាយ៉ាងផុសផុល ពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដោយធ្វើយ៉ាងណាអោយអនុក្រឹត្យនេះមានលក្ខណ:គ្រប់ជ្រុងជ្រោយ ដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

 

គួរបញ្ជាក់ផងដែរ អនុក្រឹត្យនេះ នឹងត្រៀមប្រកាសឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ។

photo 2024 12 05 13 48 40 photo 2024 12 05 13 48 50 photo 2024 12 05 13 49 33 2 photo 2024 12 05 13 49 33 photo 2024 12 05 13 49 34 photo 2024 12 05 13 49 35

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522