
លោកជំទាវ គង់ សុធីរី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទ
- ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តព្រះសីហនុ៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុប ២៣រូប។
លោក ប្រាក់ សុវណ្ណ បានមានមតិស្វាគមន៏ និងធ្វើរបាយការណ៍សង្ខេបពីលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តត្រីមាសទី៣ របស់មន្ទីរអភិវឌ្ឍន៏ជនបទជូនដល់អង្គប្រជុំ ។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សាយ៉ាងផុលផុសលើលទ្ឋផលការងារដែលទទួលបាន និងរួមគ្នាដោះស្រាយ លើកទិសដៅការងារបន្ដដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ឋភាពខ្ពស់។
លោកជំទាវ គង់ សុធីរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខមន្ត្រីជានិច្ច ។ ជាមួយគ្នានេះ លោកជំទាវ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឱ្យចូលរួមអនុវត្តការងារទៅតាមផែនការសកម្មភាព ឆ្នាំ២០២៥ ដែលបានដាក់ចេញ ដើម្បីរួមចំណែកអនុវត្តកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
លោកជំទាវ រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម ៖
-រក្សាឱ្យបានទំនាក់ទំនងការងារល្អជាមួយអាជ្ញាធរដែនដី ក្រុមប្រឹក្សា គ្រប់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ
-ខិតខំពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ជាពិសេសផ្នែកឌីជីថល
-បន្ដពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួង
-ចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលការងាររបស់ក្រសួង និងមន្ទីរឱ្យបានទូលំទូលាយ
-រក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ
-គោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង
-រក្សាឱ្យបានអនាម័យល្អ និងបរិស្ថានការងារល្អ៕