
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី រលាប្អៀរ បរិបូរណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ម៉ោង ៥:១១ ល្ងាច
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដែលបានថ្លែងពន្យល់បន្ថែមអំពី “កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV-DTA” បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិកាន់តែបានយល់ច្បាស់ និងស៊ីជម្រៅលើ “កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍”នេះថាមិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយដូចជាការចោទប្រកាន់ឡើយ និងមិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចជាការមួលបង្កាច់នោះឡើយ ព្រមទាំងមិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយគឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។