មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចុះពិនិត្យ និងវាយតម្លៃផ្លូវថែទាំខួបក្រាលល្បាយថ្មភ្នំ ១ខ្សែ ប្រវែង ១២ ០០០ម៉ែត្រ
- ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តព្រះសីហនុ៖នាថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឆ្នូ ឆ្នាំ២០២៤ មន្រ្តីជំនាញការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចូលរួមជាមួយមន្រ្តីបច្ចេកទេសគ.ត.វ ចុះពិនិត្យ និងវាយតម្លៃផ្លូវថែទាំខួបក្រាលល្បាយថ្មភ្នំផែនការឆ្នាំ២០២៤ ១ខ្សែ ប្រវែង ១២ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
