เว็บหวยออนไลน์

មន្ទីរអភិវឌ្ឍ៍ជនបទខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពី សួនដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្ត នៅស្រុកពួក ខេត្តសៀមរាប។

ចែលរំលែក
photo 2025 06 24 20 46 06

ខេត្តសៀមរាប ៖ នាថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍ៍ជនបទខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពី សួនដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្ត ក្រោមអធិបតីភាព លោកស្រី ប៊ុត វីរិយ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក សូ ពៅចិត្រា ប្រធានការិយាល័យសន្ដិសុខស្បៀង នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

 

ការបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចួលរួម ចំនួន២០ នាក់ ស្រី១៤នាក់ ដែលជាក្រុមប្រឹក្សាឃុំរើល គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងប្រជាពលរដ្ឋក្នុងភូមត្រពាំងធំ។

 

បញ្ជាក់ ៖ វគ្គបណ្តុះបណ្តាលស្តីពី សួនដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្តនេះ មានគោលបំណង ដើម្បីឱ្យកសិករក្នុងសហគមន៍យល់ដឹងពីការប្រើប្រាស់ទីធ្លាដីជុំវិញផ្ទះ ប្រែក្លាយទៅជាសួនដំណាំជាលក្ខណៈគ្រួសារ និងអាចទទួលបានស្បៀងអាហារ បន្លែប ង្កា ផ្លែឈើ ដែលគ្មានសារធាតុគីមី ហូបចុកគ្រប់គ្រាន់ពេញមួយឆ្នាំ ព្រមទាំងមានការលក់ដូរផងដែរ ព្រោះភូមិត្រពាំងធំ ឃុំរើល ជា “ភូមិគំរូគន្លឹះ”របស់ក្រសួងអភិវឌ្ឍន៏ជនបទ ក្នុងឆ្នាំ២០២៥នេះផងដែរ៕

photo 2025 06 24 20 45 56 2 photo 2025 06 24 20 45 56 photo 2025 06 24 20 45 57 photo 2025 06 24 20 45 58 photo 2025 06 24 20 46 06 photo 2025 06 24 22 00 04

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522