เว็บหวยออนไลน์

មន្ទីរអភិវឌ្ឍ៍ជនបទខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលស្តីពី សួនដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្ត

ចែលរំលែក
photo 2025 05 22 17 06 57 5

ខេត្តកំពង់ធំ៖ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍ៍ជនបទខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលស្តីពី សួនដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្ត ក្រោមអធិបតីភាព លោកស្រី ប៊ុត វីរិយ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក សូ ពៅចិត្រា ប្រធានការិយាល័យសន្ដិសុខស្បៀង នៅភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។

 

ការបណ្ដុះបណ្ដាលនេះរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ តាមរយៈថវិកាកម្មវិធីរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ មានសិក្ខាកាមចួលរួម ចំនួន២០ នាក់ ស្រី១៨នាក់ ដែលជាក្រុមប្រឹក្សាឃុំ សាលាវិស័យ គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងប្រជាពលរដ្ឋក្នុងភូមិស្រែ។

 

បញ្ជាក់ ៖ វគ្គបណ្តុះបណ្តាលស្តីពី សួនដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្តនេះ មានគោលបំណង ដើម្បីឱ្យកសិករក្នុងសហគមន៍យល់ដឹងពីការប្រើប្រាស់ទីធ្លាដីជុំវិញផ្ទះ ដើម្បីប្រែក្លាយទៅជាសួនដំណាំជាលក្ខណៈគ្រួសារ និងអាចទទួលបានស្បៀងអាហារ បន្លែប​ង្កា ដែលគ្មានសារធាតុគីមី ហូបចុកគ្រប់គ្រាន់ពេញមួយឆ្នាំ ព្រមទាំងមានការលក់ដូរផងដែរ។ ហើយបន្លែមពីនេះភូមិស្រែ ឃុំសាលាវិស័យ ត្រូវបានជ្រើសរើសជា “ភូមិគំរូគន្លឹះ”របស់ក្រសួងអភិវឌ្ឍន៏ជនបទ ក្នុងឆ្នាំ២០២៥នេះ៕

photo 2025 05 22 17 06 49 photo 2025 05 22 17 06 55 photo 2025 05 22 17 06 56 photo 2025 05 22 17 06 57 2 photo 2025 05 22 17 06 57 3 photo 2025 05 22 17 06 57 4 photo 2025 05 22 17 06 57 5 photo 2025 05 22 17 06 57

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522